ព្រះត្រៃបិដក ភាគ ៨៦

អាសវ​កថា


 [១៨៨] អាសវៈ ៤ យ៉ាង ជា​អនាសវៈ (ធម៌​មិន​មាន​អាសវៈ) ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជា​អនាសវៈ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​ពោល​ថា អាសវៈ ៤ យ៉ាង ជា​អនាសវៈ​ទេ​ឬ។ អើ។ អាសវៈ​ទាំងនោះ ជា​ធម៌​ប្រកបដោយ​អាសវៈ ដោយ​អាសវៈ​ទាំងឡាយ​ណា (អាសវៈ​ទាំងឡាយ​នោះ) ដទៃទៀត ជា​អនាសវៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អាសវៈ ៤ ជា​អនាសវៈ​ដែរ។

ចប់ អាសវ​កថា។


ជរា​មរណ​កថា


 [១៨៩] ជរា និង​មរណៈ របស់​ពួក​លោកុត្តរធម៌ ជា​លោកុត្តរ​ដែរ​ឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិ​មគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជា​លោ​កុត្ត​រៈ) ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជរា និង​មរណៈ របស់​សោតាបត្តិ​មគ្គ ជា​សោតាបត្តិ​មគ្គ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជរា និង​មរណៈ របស់​សោតាបត្តិ​មគ្គ ជា​សោតាបត្តិ​មគ្គ​ដែរ​ឬ។ អើ។ ជរា និង​មរណៈ របស់​សោតាបត្តិផល ជា​សោតាបត្តិផល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637825164308078947
ទៅកាន់ទំព័រ៖