ព្រះត្រៃបិដក ភាគ ៨៦
ជរា និងមរណៈ របស់សកទាគាមិមគ្គ។បេ។ របស់សកទាគាមិផល។បេ។ របស់អនាគាមិមគ្គ។បេ។ របស់អនាគាមិផល។បេ។ របស់អរហត្តមគ្គ ជាអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជរា និងមរណៈ របស់អរហត្តមគ្គ ជាអរហត្តមគ្គឬ។ អើ។ ជរា និងមរណៈ របស់អរហត្តផល ជាអរហត្តផលដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជរា និងមរណៈ របស់សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ។បេ។ របស់ពោជ្ឈង្គៈទំាងឡាយ ជាពោជ្ឈង្គៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩០] បុគ្គលមិនគួរនិយាយថា ជរា និងមរណៈ របស់ពួកលោកុត្តរធម៌ ជាលោកុត្តរៈដែរឬ។ អើ។ (ជរា និងមរណៈ) ជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ (ជរា និងមរណៈ) ជាលោកុត្តរៈដែរ។
ចប់ ជរាមរណកថា។
សញ្ញាវេទយិតកថា
[១៩១] សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរៈដែរឬ។ អើ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល។បេ។ ពោជ្ឈង្គៈ (ជាលោកុត្តរៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកុត្តរៈទេឬ។
ID: 637825164675444640
ទៅកាន់ទំព័រ៖