ព្រះត្រៃបិដក ភាគ ៨៦
អើ។ ចុះជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ជាលោកុត្តរៈដែរ។
ចប់ សញ្ញាវេទយិតកថា។
ទុតិយសញ្ញាវេទយិតកថា
[១៩២] សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយៈឬ។ អើ។ រូប (ជាលោកិយៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ (ជាលោកិយៈ) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចុះជាកាមាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចុះជារូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចុះជាអរូបាវចរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៩៣] បុគ្គលមិនគួរនិយាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ជាលោកិយៈទេឬ។ អើ។ ចុះជាលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ជាលោកិយៈពិត។
ចប់ ទុតិយសញ្ញាវេទយិតកថា។
ID: 637825166977213953
ទៅកាន់ទំព័រ៖