ព្រះត្រៃបិដក ភាគ ៨៦

តតិយ​សញ្ញា​វេទយិត​កថា


 [១៩៤] បុគ្គល ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ដែរ​ឬ។ អើ។ ផស្សៈ មាន​មរណៈ​ជាទីបំផុត វេទនា មាន​មរណៈ​ជាទីបំផុត សញ្ញា មាន​មរណៈ​ជាទីបំផុត ចេតនា មាន​មរណៈ​ជាទីបំផុត ចិត្ត មាន​មរណៈ​ជាទីបំផុត របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផស្សៈ មាន​មរណៈ​ជាទីបំផុត វេទនា មាន​មរណៈ​ជាទីបំផុត សញ្ញា មាន​មរណៈ​ជាទីបំផុត ចេតនា មាន​មរណៈ​ជាទីបំផុត ចិត្ត មាន​មរណៈ​ជាទីបំផុត របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ ផស្សៈ មាន​មរណៈ​ជាទីបំផុត វេទនា មាន​មរណៈ​ជាទីបំផុត សញ្ញា មាន​មរណៈ​ជាទីបំផុត ចេតនា មាន​មរណៈ​ជាទីបំផុត ចិត្ត មាន​មរណៈ​ជាទីបំផុត របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​នូវ​មរណកាល​ទេ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637825167243027981
ទៅកាន់ទំព័រ៖