ព្រះត្រៃបិដក ភាគ ៨៦
បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ មិនគប្បីធ្វើមរណកាលទេ។
[១៩៨] បុគ្គលប្រកបដោយចក្ខុវិញ្ញាណ មិនគប្បីធ្វើមរណកាលទេឬ។ អើ។ បុគ្គលប្រកបដោយចក្ខុវិញ្ញាណ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មានដែរឬ។ មិនមានទេ។ ប្រសិនបើ បុគ្គលប្រកបដោយចក្ខុវិញ្ញាណ កំណត់ដោយនិយាមៈណា មិនគប្បីធ្វើមរណកាល និយាមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយចក្ខុវិញ្ញាណ មិនគប្បីធ្វើមរណកាលទេ។
ចប់ តតិយសញ្ញាវេទយិតកថា។
អសញ្ញសត្តូបិកាកថា
[១៩៩] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វ
(១) ដែរឬ។ អើ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។
(១)ដែលមានភាវនាប្រព្រឹត្តទៅ ដោយអំណាចប្រាសចាកសញ្ញា អសញ្ញាសមាបត្តិក្តី និរោធសមាបត្តិក្តី ឈ្មោះថា សញ្ញាវេទយិតនិរោធសមាបត្តិ ៗ មាន ២ យ៉ាងគឺ ជាលោកិយៈ ១ ជាលោកុត្តរៈ ១។ ជាលោកិយៈរបស់បុថុជ្ជន តែងទាក់ទងដោយអសញ្ញសត្វ ជាលោកុត្តរៈរបស់ព្រះអរិយៈ មិនទាក់ទងដោយអសញ្ញសត្វទេ។
ID: 637825168166166459
ទៅកាន់ទំព័រ៖