ព្រះត្រៃបិដក ភាគ ៨៦
កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ។ អើ។ បុគ្គលមានញាណ ដោយញាណជាអតីត មានញាណដោយញាណដែលរលត់ហើយ ប្រាសចេញហើយ ស្ងប់រម្ងាប់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ញាណកថា។
ញាណ ចិត្តវិប្បយុត្តន្តិកថា
[២០] ញាណ ប្រាសចាកចិត្តឬ។ អើ។ រូប និព្វាន ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ (ប្រាសចាកចិត្ត) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណ ប្រាសចាកចិត្តដែរឬ។ អើ។ បញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ប្រាសចាកចិត្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បញ្ញា បញ្ញិន្ទ្រិយ បញ្ញាពលៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គៈ ប្រកបដោយចិត្តឬ។ អើ។ ញាណ ប្រកបដោយចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825125026243926
ទៅកាន់ទំព័រ៖