ព្រះត្រៃបិដក ភាគ ៨៦
មគ្គភាវនា របស់បុគ្គលមានចិត្តមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេ។
[២០១] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អើ។ បុគ្គលណាមួយ ចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គលទាំងអស់នោះ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០២] បុគ្គលមិនគួរនិយាយថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេឬ។ អើ។ ក្រែងសត្វ មិនមានសញ្ញាក្នុងលោកនេះ ក៏មាន មិនមានសញ្ញាក្នុងលោកនាយនោះ ក៏មានដែរឬ។ អើ។ ប្រសិនបើ សត្វមិនមានសញ្ញាក្នុងលោកនេះ ក៏មាន មិនមានសញ្ញាក្នុងលោកនាយនោះ ក៏មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរ។
ចប់ អសញ្ញសត្តូបិកាកថា។
កម្មូបចយកថា
[២០៣] កម្មដទៃ ការសន្សំនូវកម្មដទៃឬ។ អើ។ ផស្សៈដទៃ ការសន្សំនូវផស្សៈដទៃ វេទនាដទៃ ការសន្សំនូវវេទនាដទៃ សញ្ញាដទៃ ការសន្សំនូវសញ្ញាដទៃ ចេតនាដទៃ ការសន្សំនូវចេតនាដទៃ
ID: 637825168769803335
ទៅកាន់ទំព័រ៖