ព្រះត្រៃបិដក ភាគ ៨៦

ចិត្ត​ដទៃ ការ​សន្សំ​នូវ​ចិត្ត​ដទៃ សទ្ធា​ដទៃ ការ​សន្សំ​នូវ​សទ្ធា​ដទៃ វីរិយៈ​ដទៃ ការ​សន្សំ​នូវ​វីរិយៈ​ដទៃ សតិ​ដទៃ ការ​សន្សំ​នូវ​សតិ​ដទៃ សមាធិ​ដទៃ ការ​សន្សំ​នូវ​សមាធិ​ដទៃ បញ្ញា​ដទៃ ការ​សន្សំ​នូវ​បញ្ញា​ដទៃ រាគៈ​ដទៃ ការ​សន្សំ​នូវ​រាគៈ​ដទៃ។បេ។ អនោត្តប្បៈ​ដទៃ ការ​សន្សំ​នូវ​អនោត្តប្បៈ​ដទៃ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៤] កម្ម​ដទៃ ការ​សន្សំ​នូវ​កម្ម​ដទៃ​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​កម្ម​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម​ជាកុសល កើតជា​មួយ​នឹង​កម្ម​ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម​ជាកុសល កើតជា​មួយ​នឹង​កម្ម​ជាកុសល​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម ប្រកបដោយ​សុខវេទនា កើតជា​មួយ​នឹង​កម្ម​ដែល​ប្រកបដោយ​សុខវេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​ទុក្ខវេទនា។បេ។ ការ​សន្សំ​នូវ​កម្ម ប្រកបដោយ​អទុ​ក្ខម​សុខវេទនា
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637825168983566966
ទៅកាន់ទំព័រ៖