ព្រះត្រៃបិដក ភាគ ៨៦
កើតជាមួយនឹងកម្មដែលប្រកបដោយអទុក្ខមសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសន្សំនូវកម្ម កើតជាមួយនឹងកម្មឬ។ អើ។ ការសន្សំនូវកម្មជាអកុសល កើតជាមួយនឹងកម្មជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសន្សំនូវកម្មជាអកុសល កើតជាមួយនឹងកម្មជាអកុសលដែរឬ។ អើ។ ការសន្សំនូវកម្មប្រកបដោយសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយទុក្ខវេទនា។បេ។ ការសន្សំនូវកម្ម ប្រកបដោយអទុក្ខមសុខវេទនា កើតជាមួយនឹងកម្មដែលប្រកបដោយអទុក្ខមសុខវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២០៥] កម្មកើតជាមួយនឹងចិត្ត ជាកម្មប្រកបដោយអារម្មណ៍ឬ។ អើ។ ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត ជាការសន្សំនូវកម្ម ប្រកបដោយអារម្មណ៍ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសន្សំនូវកម្ម កើតជាមួយនឹងចិត្ត ជាការសន្សំនូវកម្ម មិនមានអារម្មណ៍ទេឬ។ អើ។
ID: 637825169195285218
ទៅកាន់ទំព័រ៖