ព្រះត្រៃបិដក ភាគ ៨៦

កម្ម​កើតជា​មួយ​នឹង​ចិត្ត ជា​កម្ម​មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៦] កម្ម​កើតជា​មួយ​នឹង​ចិត្ត កាលបើ​ចិត្ត​បែកធ្លាយ​ទៅ កម្ម​ក៏​បែកធ្លាយ​ដែរ​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​ចិត្ត កាលបើ​ចិត្ត​បែកធ្លាយ​ទៅ ការ​សន្សំ​នូវ​កម្ម ក៏​បែ​កធា្លយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៧] ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​ចិត្ត កាលបើ​ចិត្ត​បែកធ្លាយ​ទៅ ការ​សន្សំ​នូវ​កម្ម មិន​បែ​កធា្លយ​ទេ​ឬ។ អើ ។ កម្ម កើតជា​មួយ​នឹង​ចិត្ត កាលបើ​ចិត្ត​បែកធ្លាយ​ទៅ កម្ម មិន​បែកធ្លាយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម ចំពោះ​កម្ម​ឬ។ អើ។ កម្ម​នោះ​ឯង គឺជា​ការ​សន្សំ​នូវ​កម្ម​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម ចំពោះ​កម្ម វិបាក របស់​បុគ្គល កាល​សន្សំ​នូវ​កម្ម កើតឡើង​ឬ។ អើ។ កម្ម​នោះ​ឯង ការ​សន្សំ​នូវ​កម្ម​នោះ​ឯង គឺជា​វិបាក​របស់​កម្ម​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម ចំពោះ​កម្ម វិបាក​របស់​បុគ្គល កាល​សន្សំ​នូវ​កម្ម កើតឡើង ចុះ​វិបាក ប្រកបដោយ​អារម្មណ៍​ដែរ​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម ប្រកបដោយ​អារម្មណ៍​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637825169446871660
ទៅកាន់ទំព័រ៖