ព្រះត្រៃបិដក ភាគ ៨៦

ការ​សន្សំ​នូវ​កម្ម មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ វិបាក មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម​ដទៃ ការ​សន្សំ​នូវ​កម្ម​ដទៃ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​បុ​ណ្ណៈ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ តាក់តែង​នូវ​កាយសង្ខារ ដែល​ប្រកបដោយ ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ នូវ​វចីសង្ខារ ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ តាក់តែង​នូវ​មនោ​សង្ខារ។បេ។ លុះ​បុគ្គល​នោះ តាក់តែង​នូវ​កាយសង្ខារ ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ នូវ​វចីសង្ខារ ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ តាក់តែង​នូវ​មនោ​សង្ខារ។បេ។ ហើយ​តែង​ចូល​ទៅ​កើត​ក្នុង​លោក ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ ផស្សៈ​ទំាង​ឡាយ ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ រមែង​ពាល់ត្រូវ​បុគ្គល​នោះ ដែល​ចូល​ទៅ​កើត​ក្នុង​លោក​ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ បុគ្គល​នោះ ត្រូវ​ផស្សៈ​ទាំងឡាយ ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ ពាល់ត្រូវ​ហើយ រមែង​រង​នូវ​វេទនា ដែល​ប្រកបដោយ​ព្យាបាទ​ខ្លះ មិន​មាន​ព្យាបាទ​ខ្លះ មាន​សេចក្តី​សុខ និង​ទុក្ខ​ច្រឡូកច្រឡំ​គ្នា ដូច​មនុស្ស និង​ទេវតា​ពួក​ខ្លះ វិនិបាត​ពួក​ខ្លះ ម្នាល​បុ​ណ្ណៈ កំណើត​នៃ​សត្វ​តូច និង​ធំ​ដូច្នេះ​ឯង សត្វ​ធ្វើ​នូវ​កម្ម​ណា រមែង​ចូល​ទៅ​កើត​ដោយ​កម្ម​នោះ ផស្សៈ​ទាំងឡាយ រមែង​ពាល់ត្រូវ​បុគ្គល​ដែល​កើត​ហើយ​នុ៎ះ ម្នាល​បុ​ណ្ណៈ តថាគត​ពោល​ថា សត្វ​ទាំងឡាយ មានកម្ម​ជា​មត៌ក យ៉ាងនេះ​ឯង
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637825169654997143
ទៅកាន់ទំព័រ៖