ព្រះត្រៃបិដក ភាគ ៨៦

ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា កម្ម​ដទៃ ការ​សន្សំ​នូវ​កម្ម​ដទៃ​ទេ។

ចប់ កម្មូ​បចយ​កថា។
ចប់ បន្ន​រសម​វគ្គ។


ឧទ្ទាន​នៃ​បន្ន​រសម​វគ្គ​នោះ គឺ


និយាយ​អំពី​ភាវៈ​នៃ​ធម៌​ជា​បច្ច័យ​កំណត់​ហើយ ១ បដិច្ចសមុប្បាទ ១ អទ្ធា (កាល) ១ ខណៈ លយៈ មុ​ហុត្តៈ ១ អាសវៈ​បួន ជា​អនាសវៈ ១ ជរា និង​មរណៈ​របស់​លោកុត្តរធម៌ ជា​លោ​កុត្ត​រៈ១ សញ្ញា​វេទយិត​និរោធ​សមា​បតិ្ត ជា​លោ​កុត្ត​រៈ ១ សញ្ញា​វេទយិត​និរោធ​សមាបត្តិ ជា​លោ​កិយៈ ១ បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល ១ មគ្គ​នោះ​ឯង ទាក់ទង​ដោយ​អសញ្ញ​សត្វ ១ កម្ម​ដទៃ ការ​សន្សំ​នូវ​កម្ម​ដទៃ ១។

ចប់ បណ្ណា​សកៈ ទី ៣។


(ក្នុង​បណ្ណា​សកៈ​នេះ និយាយ​អំពី) អនុស័យ សំវរៈ កប្បៈ មូលៈ និង​បច្ច័យ​ដែល​កំណត់​ហើយ។
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637825170142508893
ទៅកាន់ទំព័រ៖