ព្រះត្រៃបិដក ភាគ ៨៦

និ​គ្គ​ហក​ថា


 [២០៨] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត​របស់​បុគ្គល​ដទៃ​ថា អ្នក​កុំ​ត្រេកអរ កុំ​ខឹង កុំ​វង្វេង កុំ​សៅហ្មង​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ សង្កត់សង្កិន​ថា ផស្សៈ​របស់​បុគ្គល​ដទៃ ដែល​កើតឡើង​ហើយ កុំ​រលត់​ទៅវិញ​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ សង្កត់សង្កិន​ថា វេទនា​របស់​បុគ្គល​ដទៃ​ដែល​កើតឡើង​ហើយ។បេ។ សញ្ញា​ដែល​កើតឡើង​ហើយ។បេ។ ចេតនា ដែល​កើតឡើង​ហើយ ចិត្ត ដែល​កើតឡើង​ហើយ សទ្ធា ដែល​កើតឡើង​ហើយ វីរិយៈ​ដែល​កើតឡើង​ហើយ សតិ​ដែល​កើតឡើង​ហើយ សមាធិ ដែល​កើតឡើង​ហើយ។បេ។ បញ្ញា​ដែល​កើតឡើង​ហើយ កុំ​រលត់​ទៅវិញ​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៩] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ លះបង់​រាគៈ លះបង់​ទោសៈ។បេ។ លះ​បង់​អនោត្តប្បៈ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637825170511442508
ទៅកាន់ទំព័រ៖