ព្រះត្រៃបិដក ភាគ ៨៦

 [២១០] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ចម្រើន​មគ្គ ចម្រើន​សតិ​ប្ប​ដ្ឋាន។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១១] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ កំណត់​ដឹង​នូវ​ទុក្ខ លះ​នូវ​សមុទយៈ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ ចម្រើន​នូវ​មគ្គ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១២] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ជា​អ្នកធ្វើ​អំពើ​ដល់​បុគ្គល​ដទៃ សុខទុក្ខ គឺ​បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ ធ្វើ បុគ្គល​ដទៃ ទទួលរង (សុខទុក្ខ) បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៣] បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា អ្នកធ្វើ​បាប​ដោយខ្លួនឯង រមែង​សៅហ្មង​ដោយខ្លួនឯង អ្នក​មិន​ធ្វើបាប​ដោយខ្លួន តែង​បរិសុទ្ធ​ស្អាត​ដោយខ្លួនឯង សេចក្តី​បរិសុទ្ធ និង​មិន​បរិសុទ្ធិ ចំពោះខ្លួន អ្នកដទៃ​នឹង​ជម្រះ​អ្នកដទៃ​ឲ្យ​ស្អាត​ពុំបានឡើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ដទៃ សង្កត់សង្កិន​ចិត្ត​របស់​បុគ្គល​ដទៃ​បានទេ។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637825170848339055
ទៅកាន់ទំព័រ៖