ព្រះត្រៃបិដក ភាគ ៨៦

 [២១៧] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ផ្គង​ចិត្ត​ថា ផស្សៈ​របស់​បុគ្គល​ដទៃ ដែល​កើតឡើង​ហើយ កុំ​រលត់​ទៅវិញ​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ ផ្គង​ចិត្ត​ថា វេទនា​ដែល​កើតឡើង​ហើយ។បេ។ បញ្ញា​របស់​បុគ្គល​ដទៃ ដែល​កើតឡើង​ហើយ កុំ​រលត់​ទៅវិញ​ឡើយ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៨] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈ។បេ។ លះ​បង់​អនោត្តប្បៈ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២១៩] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ចម្រើន​មគ្គ ចម្រើន​សតិ​ប្ប​ដ្ឋាន។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២០] បុគ្គល​ដទៃ ទំនុកបម្រុង​ចិត្ត​របស់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ កំណត់​ដឹង​នូវ​ទុក្ខ។បេ។ ចម្រើន​នូវ​មគ្គ ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637825171524600400
ទៅកាន់ទំព័រ៖