ព្រះត្រៃបិដក ភាគ ៨៦

 [២១] ញាណ ប្រាសចាក​ចិត្ត​ឬ។ អើ។ ញាណ​រាប់បញ្ចូល​ក្នុង​ខន្ធ​ណា។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អើ។ បញ្ញា​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ញា​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អើ។ ញាណ​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ហើយ ចុះ​បញ្ញា​ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ឬ។ អើ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត ខ្លះ​ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637825125317962391
ទៅកាន់ទំព័រ៖