ព្រះត្រៃបិដក ភាគ ៨៦
[២២១] បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើអំពើដល់បុគ្គលដទៃ សុខទុក្ខដែលបុគ្គលដទៃធ្វើ បុគ្គលដទៃធើ្វ បុគ្គលដទៃទទួលរង (នូវសុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកធ្វើបាបដោយខ្លួនឯង។បេ។ អ្នកដទៃ នឹងជម្រះអ្នកដទៃឲ្យស្អាត ពុំបានឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបានទេ។
[២២២] បុគ្គលមិនគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃ បានទេឬ។ អើ។ ក្រែងពួកជនអ្នកដល់នូវកម្លំាងមាន ពួកជនអ្នកស្ទាត់ជំនាញ មានដែរឬ។ អើ។ ប្រសិនបើ ពួកជនអ្នកដល់នូវកម្លាំងក៏មាន ពួកជនអ្នកស្ទាត់ជំនាញក៏មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលដទៃ ទំនុកបម្រុងចិត្តរបស់បុគ្គលដទៃបាន។
ចប់ បគ្គហកថា។
ID: 637825171801632340
ទៅកាន់ទំព័រ៖