ព្រះត្រៃបិដក ភាគ ៨៦

សុ​ខានុ​ប្ប​ទានកថា


 [២២៣] បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ​បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​ទុក្ខ ឲ្យ​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​ទុក្ខ ឲ្យ​ដល់​បុគ្គល​ដទៃ មិនបានទេ​ឬ។ អើ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ មិនបានទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ​របស់​ខ្លួន ប្រគល់​សេចក្តី​សុខ​របស់​ពួក​ជន​ដទៃ ប្រគល់​សេចក្តី​សុខ​របស់​បុគ្គល​នោះ ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ​របស់​ខ្លួន មិនបាន ប្រគល់​សេចក្តី​សុខ​របស់​ពួក​ជន​ដទៃ មិនបាន ប្រគល់​សេចក្តី​សុខ​របស់​បុគ្គល​នោះ ឲ្យ​ដល់​បុគ្គល​ដទៃ មិនបានទេ​ឬ។ អើ។ ប្រសិនបើ​បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ​របស់​ខ្លួន​មិនបាន ប្រគល់​សេចក្តី​សុខ​របស់​ពួក​ជន​ដទៃ​មិនបាន ប្រគល់​សេចក្តី​សុខ​របស់​បុគ្គល​នោះ ឲ្យ​ដល់​បុគ្គល​ដទៃ​មិនបានទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ដទៃ​ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ​បានទេ។
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637825175548440045
ទៅកាន់ទំព័រ៖