ព្រះត្រៃបិដក ភាគ ៨៦

អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​ចិត្ត​នោះ ដោយចិត្ត​នោះ ថា​ចិត្ត​ដូច្នេះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដឹង​ច្បាស់​នូវ​ចិត្ត​នោះ ដោយចិត្ត​នោះ ថា​ចិត្ត​ដូច្នេះ​ឬ។ អើ។ ចិត្ត​នោះ ជា​អារម្មណ៍ របស់​ចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចិត្ត​នោះ ជា​អារម្មណ៍​របស់​ចិត្ត​នោះ​ឬ។ អើ។ បុគ្គល ពាល់ត្រូវ​នូវ​ផស្សៈ​នោះ ដោយ​ផស្សៈ​នោះ ដោយ​វេទនា​នោះ។បេ។ ដោយ​សញ្ញា​នោះ។បេ។ ដោយចេតនា​នោះ។បេ។ ដោយចិត្ត​នោះ។បេ។ ដោយ​វិតក្កៈ​នោះ។បេ។ ដោយ​វិចារៈ​នោះ។បេ។ ដោយ​បីតិ​នោះ។បេ។ ដោយ​សតិ​នោះ។បេ។ ដឹង​ច្បាស់​នូវ​បញ្ញា​នោះ ដោយ​បញ្ញា​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អនាគត ថា​ជា​អនាគត​ដែរ​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អតីត ថា​ជា​អតីត តែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​បច្ចុប្បន្ន ថា​ជា​បច្ចុប្បន្ន​ដែរ​ឬ។
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637825176183452444
ទៅកាន់ទំព័រ៖