ព្រះត្រៃបិដក ភាគ ៨៦
អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត ធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត ធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។
ID: 637825176476577469
ទៅកាន់ទំព័រ៖