ព្រះត្រៃបិដក ភាគ ៨៦
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត ធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគត តែងធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត ធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធើ្វទុកក្នុងចិត្ត នូវអតីត ថាជាអតីតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គល កាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្ត នូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825176700974428
ទៅកាន់ទំព័រ៖