ព្រះត្រៃបិដក ភាគ ៨៦
រូបហេតូតិកថា
[២២៨] រូប ជាហេតុឬ។ អើ។ អលោភៈ ជាហេតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អទោសៈ ជាហេតុឬ។បេ។ អមោហៈ ជាហេតុ លោភៈ ជាហេតុ ទោសៈ ជាហេតុ មោហៈ ជាហេតុឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាហេតុឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបមិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូប មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាហេតុទេ។
[២២៩] អលោភៈជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុកចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អទោសៈ ជាហេតុ អមោហៈជាហេតុ លោភៈជាហេតុ ទោសៈ ជាមោហៈ ជាហេតុ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះមោហៈនោះ មានដែរឬ។ អើ។ រូបជាហេតុ
ID: 637825179479325722
ទៅកាន់ទំព័រ៖