ព្រះត្រៃបិដក ភាគ ៨៦
រូបរូបាវចរារូបាវចរន្តិកថា
[២៤៨] រូបជារូបាវចរៈ មានដែរឬ។អើ។ រូបស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលសែ្វងរកសមាបត្តិ ចិត្តដែលសែ្វងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបមិនស្វែងរកសមាបិត្ត មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្នឬ។ អើ។ ប្រសិនបើរូប មិនសែ្វងរកសមាបត្តិ មិនសែ្វងរកកំណើតមិននៅជាសុខក្នុងបច្ចុប្បន្ន មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។បេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជារូបាវចរៈ មានទេ។
ID: 637825182476902600
ទៅកាន់ទំព័រ៖