ព្រះត្រៃបិដក ភាគ ៨៦

 [២៤៩] រូប​ជា​អរូ​បាវ​ចរៈ មាន​ដែរ​ឬ។ អើ។ រូប​ដែល​ស្វែងរក​សមាបត្តិ ស្វែងរក​កំណើត នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយ​គា្ន កើតជា​មួយ​គ្នា លាយ​ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយ​គា្ន រលត់​ទៅជាមួយ​គា្ន មាន​វត្ថុជា​មួយ​គា្ន មាន​អារម្មណ៍​ជាមួយ​គា្ន ដោយចិត្ត​ដែល​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​ស្វែងរក​កំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​មិន​ស្វែងរក​សមាបត្តិ មិន​ស្វែងរក​កំណើត មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន។បេ។ មាន​អារម្មណ៍​ជាមួយ​គា្ន ដោយចិត្ត​ដែល​មិន​សែ្វ​ងរ​កស​មា​បត្តិ​ឬ។ អើ។ ប្រសិនបើ​រូប មិន​សែ្វ​ងរ​កស​មា​បត្តិ មិន​ស្វែងរក​កំណើត។បេ។ មាន​វត្ថុជា​មួយ​គា្ន មាន​អារម្មណ៍​ជាមួយគ្នា មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជា​អរូ​បាវ​ចរៈ មាន​ទេ។
 [២៥០] បុគ្គល​មិន​គួរ​និយាយ​ថា រូប​ជា​រូ​បាវ​ចរៈ​ក៏​មាន រូប​ជា​អរូ​បាវ​ចរៈ​ក៏​មាន​ទេ​ឬ។ អើ។ ក្រែង​រូប​ជា​កាមាវច​រៈ ព្រោះ​ធ្វើ​កម្ម​ជា​កាមាវច​រៈ​ឬ។ អើ។ ប្រសិនបើ​រូប ជា​កាមាវច​រៈ ព្រោះ​ធ្វើ​កម្ម​ជា​កាមាវច​រៈ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប​ជា​រូ​បាវ​ចរៈ ព្រោះ​ធ្វើ​កម្ម​ជា​រូ​បាវ​ចរៈ រូប​ជា​អរូ​បាវ​ចរៈ ព្រោះ​ធ្វើ​កម្ម​ជា​អរូ​បាវ​ចរៈ​ដែរ។

ចប់ រូប​រូ​បាវ​ចរា​រូ​បាវ​ចរន្តិ​កថា។

ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637825182786892914
ទៅកាន់ទំព័រ៖