ព្រះត្រៃបិដក ភាគ ៨៦
រូបរាគរូបធាតុបរិយាបន្នោតិអាទិកថា
[២៥១] រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ។អើ។ រូបរាគៈ ដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបតិ្ត ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបរាគៈ មិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។បេ។ ទេឬ។ អើ។ ប្រសិនបើ រូបរាគៈមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបតិ្ត។បេ។ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរាគៈរាប់បញ្ចូលក្នុងរូបធាតុទេ។
[២៥២] រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុឬ។ អើ។ សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុដែរឬ។ អើ។ គន្ធរាគៈ។បេ។ រសរាគៈ។បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825183070330413
ទៅកាន់ទំព័រ៖