ព្រះត្រៃបិដក ភាគ ៨៦
[២៥៣] បុគ្គលមិនគួរនិយាយថា សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។អើ។ បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរនិយាយថា គន្ធរាគៈ។បេ។ រសរាគៈ។បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា រូបរាគៈ រាប់បញ្ចូលក្នុងរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៤] អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ អរូបរាគៈ ដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអរូបរាគៈ ដែលមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ។បេ។ ឬ។ អើ។
ID: 637825183338744821
ទៅកាន់ទំព័រ៖