ព្រះត្រៃបិដក ភាគ ៨៦
ប្រសិនបើអរូបរាគៈ ដែលមិនស្វែងរកសមាបត្តិ មិនសែ្វងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគ្នា កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគ្នា រលត់ទៅជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នា ដោយចិត្តដែលមិនស្វែងរកសមាបត្តិ ចិត្តដែលមិនស្វែងរកកំណើត ចិត្តដែលមិននៅជាសុខក្នុងបច្ចុប្បន្ន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេ។
[២៥៥] អរូបរាគៈរាប់បញ្ចូលក្នុងអរូបធាតុឬ។ អើ។ សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុដែរឬ។ អើ។ គន្ធរាគៈ។បេ។ រសរាគៈ។បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៦] បុគ្គលមិនគួរនិយាយថា សទ្ទរាគៈ រាប់បញ្ចូលក្នុងសទ្ទធាតុទេឬ។អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរនិយាយថា គន្ធរាគៈ។បេ។ រសរាគៈ។បេ។ ផោដ្ឋព្វរាគៈ រាប់បញ្ចូលក្នុងផោដ្ឋព្វធាតុទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា អរូបរាគៈ រាប់បញ្ចូលក្នុងអរូបធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825183621088403
ទៅកាន់ទំព័រ៖