ព្រះត្រៃបិដក ភាគ ៨៦

 [២៥៧] បុគ្គល​មិន​គួរ​និយាយ​ថា រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ អរូប​រាគៈ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ​ឬ។ អើ។ ក្រែង​កាម​រាគៈ រាប់បញ្ចូល​ក្នុង​កាមធាតុ​ឬ។ អើ។ ប្រសិនបើ​កាម​រាគៈ រាប់បញ្ចូល​ក្នុង​កាមធាតុ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ អរូប​រាគៈ រាប់បញ្ចូល​ក្នុង​អរូបធាតុ​បាន។

ចប់ រូប​រាគ​រូប​ធា​តុប​រិប​ន្នោ​តិ​អាទិ​កថា។
ចប់ សោ​ឡសម​វគ្គ។


ឧទា្ទ​ននៃ​សោ​ឡសម​វគ្គ​នោះ គឺ


និយាយ​អំពី​ការសង្កត់សង្កិន​ចិត្ត ១ ការ​ទំនុកបម្រុង​ចិត្ត ១ ការ​ប្រគល់ឲ្យ​នូវ​សេចក្តី​សុខ ១ ការ​ត្រាស់​ដឹង​ហើយ​ទើប​ធ្វើ​ទុក​ក្នុងចិត្ត ១ រូប​ជាហេតុ ១ រូប​ប្រកបដោយ​ហេតុ ១ រូប​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ១ រូប​ជា​វិបាក ១ រូប ជា​រូ​បាវ​ចរៈ​ក៏​មាន រូប​ជា​អរូ​បាវ​ចរៈ​ក៏​មាន ១ កិ​លេ​សទំាង​អស់ រាប់បញ្ចូល​ក្នុង​កាមធាតុ ១។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637825190652185424
ទៅកាន់ទំព័រ៖