ព្រះត្រៃបិដក ភាគ ៨៦

អត្ថិ​អរហ​តោ​បុញ្ញូ​បចយោ​តិក​ថា


 [២៥៨] ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ការ​សន្សំ​បាប​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាយ​នេះ​ទេ។បេ។ ការ​សន្សំ​បាប​របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អើ។ ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥៩] ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត តាក់តែង​បុញ្ញាភិសង្ខារ តាក់​តែង​អានេ​ញ្ជា​ភិ​សង្ខារ ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​គតិ ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភព ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​បច្ច័យ​ដ៏​ក្រែ​លែង ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភោគៈ​ច្រើន ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​មាន​បរិវារ​ច្រើន ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភាព​ដ៏​ល្អ​លើសលែង​ក្នុង​ទេវលោក ធ្វើ​កម្ម​ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភាព​ដ៏​ល្អ​លើសលែង​ក្នុង​មនុស្សលោក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៦០] ការ​សន្សំ​បុណ្យ​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត សន្សំទុក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះអរហន្ត មិន​មានការ​សន្សំ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637825190992826775
ទៅកាន់ទំព័រ៖