ព្រះត្រៃបិដក ភាគ ៨៦
ព្រះអរហន្ត លះបង់។បេ។ ព្រះអរហន្ត ប្រកាន់ខ្ជាប់។បេ។ ព្រះអរហន្ត កកាយចេញ។បេ។ ព្រះអរហន្ត ប្រមូលយក។បេ។ ព្រះអរហន្ត កំចាត់ចេញ។បេ។ ព្រះអរហន្ត ក្រសាវយកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ឋិតនៅឬ។ អើ។ ប្រសិនបើព្រះអរហន្ត មិនសន្សំ មិនមែនជាមិនសន្សំ គឺលែងសន្សំហើយ ឋិតនៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្តមានទេ។
[២៦១] ក្រែងព្រះអរហន្ត មិនលះបង់ មិនប្រកាន់ខ្ជាប់ លុះលះបង់ហើយ ឋិតនៅ មិនកកាយចេញ មិនប្រមូលយក លុះកកាយចេញហើយ ឋិតនៅ មិនកំចាត់ចេញ មិនក្រសាវយក លុះកំចាត់ចេញហើយ ឋិតនៅឬ។ អើ។ ប្រសិនបើព្រះអរហន្ត មិនកំចាត់ចេញ មិនក្រសាវយក លុះកំចាត់ចេញហើយ ឋិតនៅមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការសន្សំបុណ្យរបស់ព្រះអរហន្ត មានទេ។
ID: 637825191463357750
ទៅកាន់ទំព័រ៖