ព្រះត្រៃបិដក ភាគ ៨៦
សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បុគ្គលណា ផ្ដាច់បង់ព្រះអរហន្តចាកជីវិត បុគ្គលនោះ កាលបើជីវិតនៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត កាលបើជីវិតមិនមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរឬ។ (បុគ្គលនោះ) កាលបើជីវិតនៅមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិត។ ប្រសិនបើ (បុគ្គលនោះ) កាលបើជីវិតនៅមាន តែងផា្តច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេ។ (បុគ្គលនោះ) កាលបើជីវិតមិនមាន តែងផ្តាច់បង់ជីវិតដ៏សេសសល់ចាកជីវិតដែរ។ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦៥] សេចក្តីស្លាប់ក្នុងកាលមិនគួរ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ថ្នាំពិសមិនគប្បីចូលទៅ គ្រឿងសស្រ្តាមិនគប្បីមុត ភ្លើងមិនគប្បីឆេះ ចំពោះកាយ របស់ព្រះអរហន្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែង ថ្នាំពិសគប្បីចូលទៅ គ្រឿងសស្រ្តាគប្បីមុត ភើ្លងគប្បីឆេះ ចំពោះកាយរបស់ព្រះអរហន្តដែរឬ។ អើ។ ប្រសិនបើ ថ្នាំពិសគប្បីចូលទៅ គ្រឿងសស្រ្តាគប្បីមុត ភ្លើងគប្បីឆេះ ចំពោះកាយ របស់ព្រះអរហន្តដែរ ម្នាលអ្នកដ៏ចម្រើន
ID: 637825192074932454
ទៅកាន់ទំព័រ៖