ព្រះត្រៃបិដក ភាគ ៨៦

ធម្ម​ជា​តទំាង​អស់នេះ មាន ព្រោះ​កម្ម​ឬ។ អើ។ ធម្ម​ជា​តទំាង​អស់នេះ មាន ព្រោះ​វិបាក​របស់​កម្ម​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្ម​ជា​តទំាង​អស់នេះ មាន ព្រោះ​វិបាក​របស់​កម្ម​ឬ។ អើ។ បុគ្គល​សម្លាប់សត្វ ដោយ​វិបាក​របស់​កម្ម​ឬ។ អើ។ បាណាតិបាត មានផល​ដែរ​ឬ។ អើ។ វិបាក​របស់​កម្ម មានផល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​របស់​កម្ម មិន​មានផល​ទេ​ឬ។ អើ។ បាណាតិបាត មិន​មានផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ។បេ។ និយាយ​កុហក និយាយ​ពាក្យ​ញុះញង់ និយាយ​ពាក្យទ្រគោះ និយាយ​ពាក្យ​ឥតប្រយោជន៍ កាត់​នូវ​ទីត​នៃ​ផ្ទះ ប្លន់​ពួក​អ្នកស្រុក ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ​មួយ ឈរ​ចាំ​ក្បែរផ្លូវ (ដើម្បី​ដណ្តើម​យក​ទ្រព្យ) លួច​ប្រពន្ធ​បុគ្គល​ដទៃ សម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម ដោយ​វិបាក​របស់​កម្ម បុគ្គល​គប្បី​ឲ្យ​ទាន គឺ​ឲ្យ​ចីវរ ឲ្យ​បិណ្ឌបាត ឲ្យ​សេនាសនៈ ឲ្យ​គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​កា្ខរ ដោយ​វិបាក​របស់​កម្ម​ឬ។ អើ។ គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​កា្ខរ មានផល​ដែរ​ឬ។អើ។ វិបាក​របស់​កម្ម មានផល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិបាក​របស់​កម្ម មិន​មានផល​ទេ​ឬ។ អើ។ គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​កា្ខរ មិន​មានផល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637825192871060700
ទៅកាន់ទំព័រ៖