ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្រ្ទិយ(១) ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ដោយ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​សាបរលាប​ទៅជាធម្មតា មានការ​រលត់​ទៅជាធម្មតា មានការ​ប្រែប្រួល​ទៅជាធម្មតា​ដែរ​ឬ។ អើ។ ប្រសិនបើ ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ដោយ​អាស្រ័យហេតុ មានការ​អស់​ទៅជាធម្មតា មានការ​សូន្យ​ទៅជាធម្មតា មានការ​សាបរលាប​ទៅជាធម្មតា មានការ​រលត់​ទៅជាធម្មតា មានការ​ប្រែប្រួល​ទៅជាធម្មតា​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ទើប​ជា​ទុក្ខ​ទេ។
 [២៧១] ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង កើតឡើង​ដោយ​អាស្រ័យហេតុ។បេ។ មានការ​ប្រែប្រួល​ទៅជាធម្មតា​នោះ​ឯង មិនមែន​ជា​ទុក្ខ​ទេ​ឬ។ អើ។ ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង។បេ។ មានការ​ប្រែប្រួល​ទៅជាធម្មតា​នោះ​ឯង មិនមែន​ជា​ទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង។បេ។
(១)ផែនដី ភ្នំ ថ្ម ជាដើម ជា​របស់​មិន​ជាប់​ដោយ​ឥន្ទ្រិយ គឺ​មិន​មាន​ឥន្ទ្រិយ។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637825193659200813
ទៅកាន់ទំព័រ៖