ព្រះត្រៃបិដក ភាគ ៨៦
បុគ្គលកាលនិយាយវាចាថា វេទនា។បេ។ សញ្ញា សង្ខារ។បេ។ វិញ្ញាណមិនទៀង ញាណប្រព្រឹត្តទៅថា វិញ្ញាណមិនទៀងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦] បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា រូបមិនមែនជារបស់ខ្លួន ញាណ ប្រព្រឹត្តទៅថា រូបមិនមែនជារបស់ខ្លួនដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខ ដែរឬ។ អើ។ បុគ្គលកាលនិយាយវាចាថា វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណមិនមែនជារបស់ខ្លួន ញាណប្រព្រឹត្តទៅថា វិញ្ញាណមិនមែនជារបស់ខ្លួនដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៧] បុគ្គលកាលនិយាយវាចាថា រូបមិនទៀង តែញាណមិនប្រព្រឹត្តទៅថា រូបមិនទៀងទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលនិយាយវាចាថា វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណមិនទៀង
ID: 637825126318287708
ទៅកាន់ទំព័រ៖