ព្រះត្រៃបិដក ភាគ ៨៦

 [២៧៥] ចុះ​ទុក្ខ​សមុទយៈ ជា​ទុក្ខ​ដែរ​ឬ។ អើ។ ដោយ​អត្ថ​ដូចម្តេច។ ដោយ​អត្ថ​ថា​មិន​ទៀង។ ចុះ​អរិយមគ្គ មិន​ទៀង​ដែរ​ឬ។ អើ។ អរិយមគ្គ ជា​ទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរិយមគ្គ មិន​ទៀង ចុះ​អរិយមគ្គ​នោះ មិនមែន​ជា​ទុក្ខ​ទេ​ឬ។ អើ។ ទុក្ខ​សមុទយៈ​មិន​ទៀង ចុះ​ទុក្ខ​សមុទយៈ​នោះ មិនមែន​ជា​ទុក្ខ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុក្ខ​សមុទយៈ មិន​ទៀង ចុះ​ទុក្ខ​សមុទយៈ​នោះ ជា​ទុក្ខ​ឬ។ អើ។ អរិយមគ្គ​មិន​ទៀង ចុះ​អរិយមគ្គ​នោះ ជា​ទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៧៦] បុគ្គល​មិន​គួរ​និយាយ​ថា សង្ខារ​ទំាង​ឡាយ​ដ៏​សេសសល់ លើកលែងតែ​អរិយមគ្គ​ចេញ ជា​ទុក្ខ​ឬ។ អើ។ ក្រែង​ទុក្ខនិរោធ​គាមិនី​បដិបទា​នោះ មាន​ឬ។ អើ។ ប្រសិនបើ ទុក្ខនិរោធ​គាមិនី​បដិបទា មាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ខារ​ទំាង​ឡាយ​ដ៏​សេសសល់ លើកលែងតែ​អរិយមគ្គ​ចេញ ជា​ទុក្ខ។

ចប់ ឋបេ​ត្វា អរិ​យម​គ្គ​ន្តិ​កថា។

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637825194478285542
ទៅកាន់ទំព័រ៖