ព្រះត្រៃបិដក ភាគ ៨៦
[២៨១] សង្ឃ ទទួលទក្ខិណាទានបានឬ។ អើ។ មគ្គ ទទួលទក្ខិណាទាន ផល ទទួលទក្ខិណាទានបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ន វត្តព្វំ សង្ឃោ ទក្ខិណំ បដិគ្គណា្ហតីតិកថា។
ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា
[២៨២] បុគ្គលមិនគួរនិយាយថា សង្ឃញុំាងទកិ្ខណាទានឲ្យស្អាតទេឬ។អើ។ ក្រែងសង្ឃ ជាអាហុនេយ្យបុគ្គល បាហុនេយ្យបុគ្គល ទក្ខិណេយ្យបុគ្គល អញ្ជលិករណីយបុគ្គល ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកឬ។ អើ។ ប្រសិនបើ សង្ឃជាអាហុនេយ្យបុគ្គល។បេ។ ជាបុញ្ញក្ខេតដ៏ប្រសើរ របស់សត្វលោកមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។
[២៨៣] បុគ្គលមិនគួរនិយាយថា សង្ឃញុំាងទក្ខិណាទានឲ្យស្អាតទេឬ។អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។
ID: 637825195504556182
ទៅកាន់ទំព័រ៖