ព្រះត្រៃបិដក ភាគ ៨៦
[២៩២] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុរសបួនគូ ឬបុរសបុគ្គលប្រាំបីរូប ជាទក្ខិណេយ្យបុគ្គលមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនមែន។
[២៩៣] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងគោតមី នាងចូរឲ្យទាន ចំពោះសង្ឃចុះ កាលបើនាងឲ្យទាន ចំពោះសង្ឃហើយ តថាគតឯងក្តី សង្ឃក្តី ក៏ឈ្មោះថា នាងបានបូជាហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនមែន។
[២៩៤] បុគ្គលមិនគួរនិយាយថា ទាន ដែលបុគ្គលឲ្យដល់សង្ឃ ជាទានមានផលច្រើនទេឬ។ អើ។ ក្រែងព្រះឥន្ទ ជាធំជាងទេវតា បានក្រាបបង្គំទូលព្រះមានព្រះភាគថា
ID: 637825196804747251
ទៅកាន់ទំព័រ៖