ព្រះត្រៃបិដក ភាគ ៨៦
តែញាណមិនប្រព្រឹត្តទៅថា វិញ្ញាណមិនទៀងទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលនិយាយវាចាថា រូបមិនមែនជារបស់ខ្លួន តែញាណមិនប្រព្រឹត្តទៅថា រូបមិនមែនជារបស់ខ្លួនទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលនិយាយវាចាថា វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ មិនមែនជារបស់ខ្លួន តែញាណមិនប្រព្រឹត្តទៅថា វិញ្ញាណមិនមែនជារបស់ខ្លួនទេឬ។ អើ។ បុគ្គលកាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៨] បុគ្គលកាលនិយាយវាចាថា ឥទំ ទុក្ខំ (នេះជាទុក្ខ) ញាណប្រព្រឹត្តទៅថា ឥទំ ទុក្ខំ (នេះជាទុក្ខ) ដែរឬ។ អើ។ ញាណ ប្រព្រឹត្តទៅថា ឥផង ថាទំផង ថា ទុផង ថា ខំផងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឥទំ ទុក្ខន្តិកថា។
ID: 637825126733756458
ទៅកាន់ទំព័រ៖