ព្រះត្រៃបិដក ភាគ ៨៦

ជន​ទាំងនោះ មិន​មាន​គេ​និន្ទា រមែង​ចូល​ទៅកាន់​ឋានសួគ៌ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ទាន​ដែល​បុគ្គល​ឲ្យ​ចំពោះ​សង្ឃ ជា​ទាន​មានផល​ច្រើន។

ចប់ ន វត្ត​ព្វំ សង្ឃ​ស្ស ទិ​ន្នំ មហ​ប្ផ​លន្តិ​កថា។


ន វត្ត​ព្វំ ពុទ្ធ​ស្ស ទិ​ន្នំ មហ​ប្ផ​លន្តិ​កថា


 [២៩៥] បុគ្គល​មិន​គួរ​និយាយ​ថា ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ព្រះអង្គ​ប្រសើរ​ជាង​ពួក​សត្វ​មាន​ជើង​ពីរ វិសេស​ជាង​ពួក​សត្វ​មាន​ជើង​ពីរ ជា​ប្រធាន​របស់​ពួក​សត្វ​មាន​ជើង​ពីរ ខ្ពង់ខ្ពស់​ជាង​ពួក​សត្វ​មាន​ជើង​ពីរ ថ្លៃថ្លា​ជាង​ពួក​សត្វ​មាន​ជើង​ពីរ មិន​មាន​បុគ្គល​ស្មើ ស្មើដោយ​ព្រះពុទ្ធ​ដែល​មិន​មាន​បុគ្គល​ស្មើ មិន​មាន​បុគ្គល​ប្រៀប​ស្មើ មិន​មាន​ចំណែក​ប្រៀប មិន​មាន​បុគ្គល​ប្រៀប​បាន​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ព្រះអង្គ​ប្រសើរ​ជាង​ពួក​សត្វ​មាន​ជើង​ពីរ វិសេស​ជាង​ពួក​សត្វ​មាន​ជើង​ពីរ ជា​ប្រធាន​របស់​ពួក​សត្វ​មាន​ជើង​ពីរ ខ្ពង់ខ្ពស់​ជាង​ពួក​សត្វ​មាន​ជើង​ពីរ ថ្លៃថ្លា​ជាង​ពួក​សត្វ​មាន​ជើង​ពីរ មិន​មាន​បុគ្គល​ស្មើ ស្មើដោយ​ព្រះពុទ្ធ​ដែល​មិន​មាន​បុគ្គល​ស្មើ មិន​មាន​បុគ្គល​ប្រៀប​ស្មើ មិន​មាន​ចំណែក​ប្រៀប មិន​មាន​បុគ្គល​ប្រៀប​បាន​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ទាន ដែល​បុ​គ្គ​លថា្វយ​ចំពោះ​ព្រះពុទ្ធ ជា​ទាន​មានផល​ច្រើន។
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637825197430074658
ទៅកាន់ទំព័រ៖