ព្រះត្រៃបិដក ភាគ ៨៦
មិនបរិសុទ្ធអំពីបដិគ្គាហកៈ យ៉ាងនេះឯង ម្នាលអានន្ទ ទក្ខិណាទានបរិសុទ្ធ អំពីទាយកផង អំពីបដិគ្គាហកៈផង តើដូចម្តេច មា្នលអានន្ទ ទាយកក្នុងលោកនេះ មានសីល មានធម៌ល្អ ពួកបដិគ្គាហកៈ ក៏មានសីល មានធម៌ល្អដូចគ្នា ម្នាលអានន្ទ ទក្ខិណាទាន បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង យ៉ាងនេះឯង មា្នលអានន្ទ ទក្ខិណាវិសុទ្ធិ មាន ៤ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ទានបរិសុទ្ធអំពីតែទាយក មិនបរិសុទ្ធអំពីបដិគ្គាហកៈទេ។
ចប់ ទក្ខិណាវិសុទ្ធកថា។
ចប់ សត្តរសមវគ្គ។
ឧទា្ទននៃសត្តរសមវគ្គនោះ គឺ
និយាយ អំពីការសន្សំបុណ្យ របស់ព្រះអរហន្ត មាន ១ អកាលមច្ចុ របស់ព្រះអរហន្ត មិនមាន ១ ធម្មជាតទាំងអស់នេះមាន ព្រោះកាម ១ ធម្មជាតជាប់ដោយឥន្ទ្រិយជាទុក្ខ ១ សង្ខារដ៏សេស វៀរលែងតែអរិយមគ្គ ជាទុក្ខ ១ ព្រះសង្ឃ តែងទទួលទក្ខិណាទាន ១ ព្រះសង្ឃ តែងជម្រះទក្ខិណាទាន ១ ព្រះសង្ឃតែងឆាន់ ផឹក ទំពាស៊ី ភ្លក្ស ១ ទាន ដែលបុគ្គលឲ្យទានដល់សង្ឃ មានផលច្រើន ១ ទានបរិសុទ្ធ ក៏មាន ១។
ID: 637825198930301705
ទៅកាន់ទំព័រ៖