ព្រះត្រៃបិដក ភាគ ៨៦
មនុស្សលោកកថា
[៣០២] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកទេឬ។ អើ។ ក្រែងចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធគង់នៅហើយ មានដែរឬ។ អើ។ ប្រសិនបើ ចេតិយ អារាម វិហារ ស្រុក និគម នគរ ដែន ជនបទ ដែលព្រះពុទ្ធគង់នៅហើយ មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកដែរ។
[៣០៣] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងលោកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុងលុម្ពិនីវ័ន ត្រាស់ដឹងទៀបគល់ពោធិព្រឹក្ស ព្រះមានព្រះភាគ ទ្រង់ញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅជិតក្រុងពារាណសី ព្រះមានព្រះភាគ ទ្រង់ដាក់អាយុសង្ខារជិតបាវាលចេតិយ ព្រះមានព្រះភាគ ទ្រង់បរិនិពា្វនជិតក្រុងកុសិនារាឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ប្រសូតក្នុងលុម្ពិនីវ័ន។បេ។ ព្រះមានព្រះភាគ ទ្រង់បរិនិពា្វនជិតក្រុងកុសិនារា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកដែរ។
[៣០៤] បុគ្គលមិនគួរនិយាយថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ID: 637825199439532441
ទៅកាន់ទំព័រ៖