ព្រះត្រៃបិដក ភាគ ៨៦

ម្នាល​ភិក្ខុ​ទាំងឡាយ សម័យមួយ តថាគត គង់នៅ​ទៀប​គល់​សាល​រាជព្រឹក្ស ក្នុង​ព្រៃ​សុភ​គៈ ជិត​ក្រុង​ឈ្មោះ​ឧក្ក​ដា្ឋ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យមួយ តថាគត បាន​ត្រាស់​ដឹង​ជាដំបូង ទៀប​អជ​បាល​និគ្រោធ ក្នុង​ឧរុ​វេល​ប្រទេស មា្ន​លភិ​ក្ខុ​ទាំងឡាយ សម័យមួយ តថាគត​គង់នៅ​ក្នុង​វេឡុ​វន ជា​កលន្ទក​និវាប​ស្ថាន ជិត​ក្រុង​រាជ​គហៈ មា្ន​លភិ​ក្ខុ​ទាំងឡាយ សម័យមួយ តថាគត​គង់នៅ​ក្នុង​វត្ត​ជេតពន ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី មា្ន​លភិ​ក្ខុ​ទាំងឡាយ សម័យមួយ តថាគត​គង់នៅ​ក្នុង​កុ​ដា​គារ​សាលា នាម​ហា​វន ជិត​ក្រុង​វេសាលី ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ គង់នៅ​ក្នុង​មនុស្សលោក​ដែរ។
 [៣០៥] ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​លោក​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ កើត​ក្នុង​លោក ចម្រើន​ក្នុង​លោក គ្រប​សង្កត់​លោក មិន​ជាប់​ដោយ​លោក​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ កើត​ក្នុង​លោក ចម្រើន​ក្នុង​លោក គ្រប​សង្កត់​លោក មិន​ជាប់​ដោយ​លោក មា្នល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​ក្នុង​មនុស្សលោក​ទេ។

ចប់ មនុស្សលោក​កថា។

ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637825199698438827
ទៅកាន់ទំព័រ៖