ព្រះត្រៃបិដក ភាគ ៨៦

បុគ្គល​លះ​បង់​សក្កា​យទិ​ដ្ធិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ដោយ​អរហត្តមគ្គ​ឬ។ អើ។ ក្រែង​ការ​លះបង់​សញ្ញោជនៈ ៣ ព្រះមានព្រះភាគ​ត្រាស់​ថា សោតាបត្តិផល​ឬ។ អើ។ ប្រសិនបើ ការ​លះបង់​សញ្ញោជនៈ ៣ ព្រះមានព្រះភាគ​ត្រាស់​ថា សោតាបត្តិផល ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះ​បង់​សក្កា​យទិដ្ឋិ វិចិកិច្ឆា សីលព្វត​បរា​មា​សៈ ដោយ​អរហត្តមគ្គ​ទេ។បេ។ បុគ្គល​លះបង់​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អរហត្តមគ្គ​ឬ។ អើ។ ក្រែង​ភាវៈ​ស្រាលស្តើង​នៃ​កាម​រាគៈ និង​ព្យាបាទ ព្រះមានព្រះភាគ​ត្រាស់​ថា សកទាគាមិផល​ឬ។ អើ។ ប្រសិនបើ ភាវៈ​ស្រាលស្តើង​នៃ​កាម​រាគៈ និង​ព្យាបាទ ព្រះមានព្រះភាគ​ត្រាស់​ថា សកទាគាមិផល ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះបង់​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អរហត្តមគ្គ​ទេ។ បុគ្គល​លះបង់​កាម​រាគៈ​ប្រកបដោយ​ប្រមាណ​តិច ព្យាបាទ​ប្រកបដោយ​ប្រមាណ​តិច ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​កាម​រាគៈ​ប្រកបដោយ​ប្រមាណ​តិច ព្យាបាទ​ប្រកបដោយ​ប្រមាណ​តិច ដោយ​អរហត្តមគ្គ​ឬ។ អើ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637825201671633334
ទៅកាន់ទំព័រ៖