ព្រះត្រៃបិដក ភាគ ៨៦
ក្រែងការលះបង់ មិនសេសសល់ នូវកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា អនាគាមិផលឬ។ អើ។ ប្រសិនបើ ការលះបង់មិនសេសសល់ នូវកាមរាគៈ និងព្យាបាទ ព្រះមានព្រះភាគត្រាស់ថា អនាគាមិផល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់កាមរាគៈប្រកបដោយប្រមាណតិច ព្យាបាទប្រកបដោយប្រមាណតិច ដោយអរហត្តមគ្គទេ។
[៣១៧] បុគ្គលមិនគួរនិយាយថា បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ទេឬ។ អើ។ ព្រះមានព្រះភាគ ចម្រើនសោតាបត្តិមគ្គឬ។ អើ។ ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះមានព្រះភាគ ចម្រើនសកទាគាមិមគ្គ។បេ។ ចម្រើនអនាគាមិមគ្គឬ។ អើ។ ព្រះមានព្រះភាគ ជាអនាគាមិមគ្គបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះ។បេ។
[៣១៨] ព្រះមានព្រះភាគ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ពួកសាវ័កធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ៤ ឬ។ អើ។ ពួកសាវ័កឃើញធម៌ដែលព្រះមានព្រះភាគមិនឃើញហើយ ត្រាស់ដឹងធម៌ដែលព្រះមានព្រះភាគមិនត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលព្រះមានព្រះភាគមិនធ្វើឲ្យជាក់ច្បាស់ហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឯកមគ្គកថា។
ID: 637825202007896025
ទៅកាន់ទំព័រ៖