ព្រះត្រៃបិដក ភាគ ៨៦
របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ ទុតិយជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈានបានទេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ បឋមជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវកាមទាំងឡាយ ថាជាទោស កើតឡើងដែរឬ។ អើ។ ទុតិយជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ថាជាទោស កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បឋមជ្ឈានប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈដែរឬ។ អើ។ ទុតិយជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចេញអំពីបឋមជ្ឈាន រំកិលទៅកាន់ទុតិយជ្ឈាន បានដែរឬ។ អើ។ បឋមជ្ឈាននោះឯង គឺទុតិយជ្ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825202586910156
ទៅកាន់ទំព័រ៖