ព្រះត្រៃបិដក ភាគ ៨៦

ទុតិយជ្ឈាន​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​វិតក្កៈ និង​វិចារៈ ថា​ជា​ទោស កើតឡើង​ឬ។ អើ។ តតិយជ្ឈាន​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វិតក្កៈ និង​វិចារៈ ថា​ជា​ទោស កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទុតិយជ្ឈាន ប្រកបដោយ​បី​តី​ដែរ​ឬ។ អើ។ តតិយជ្ឈាន ប្រកបដោយ​បីតិ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​ទុតិយជ្ឈាន រំកិល​ទៅកាន់​តតិយជ្ឈាន​បាន​ដែរ​ឬ។ អើ។ ទុតិយជ្ឈាន​នោះ​ឯង គឺ​តតិយជ្ឈាន​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២២] បុគ្គល​ចេញ​អំពី​តតិយជ្ឈាន រំកិល​ទៅកាន់​ចតុត្ថជ្ឈាន​បាន​ដែរ​ឬ។ អើ។ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​តតិយជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​ចតុត្ថជ្ឈាន​ឲ្យ​កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចេញ​អំពី​តតិយជ្ឈាន រំកិល​ទៅកាន់​ចតុត្ថជ្ឈាន​បាន​ដែរ​ឬ។ បុគ្គល​មិន​គួរ​និយាយ​ថា ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុកណា ដើម្បី​ញុំាង​តតិយជ្ឈាន​ឲ្យ​កើតឡើង ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នោះ​ឯង ដើម្បី​ញុំាង​ចតុត្ថជ្ឈាន​ឲ្យ​កើតឡើង​ដែរ​ឬ។ អើ។ ចតុត្ថជ្ឈាន​របស់​បុគ្គល​កាល​មិន​រំពឹង កើតឡើង។បេ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637825203064111622
ទៅកាន់ទំព័រ៖