ព្រះត្រៃបិដក ភាគ ៨៦
[៣០] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បដែរឬ។ អើ។ ផស្សៈ កើតឡើងហើយ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា កុំរលត់ទៅវិញដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនាកើតឡើងហើយ។បេ។ សញ្ញាកើតឡើងហើយ។បេ។ ចេតនាកើតឡើងហើយ។បេ។ ចិត្តកើតឡើងហើយ សទ្ធាកើតឡើងហើយ វីរិយៈកើតឡើងហើយ សតិកើតឡើងហើយ សមាធិកើតឡើងហើយ។បេ។ បញ្ញាកើតឡើងហើយ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទ្ធិថា កុំរលត់ទៅវិញឡើយដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។ អើ។ រូប បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា ចូរទៀងចុះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារ។បេ។ វិញ្ញាណ បុគ្គលគប្បីបាន ដើម្បីផ្គងឡើងដោយឫទិ្ធថា ចូរទៀងចុះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣២] បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ។
ID: 637825127358153552
ទៅកាន់ទំព័រ៖