ព្រះត្រៃបិដក ភាគ ៨៦

 [៣២៧] ធម៌​ជា​ចន្លោះ​នៃ​ឈាន មិន​មាន​ក្នុង​ចន្លោះ​នៃ​ទុតិយជ្ឈាន និង​តតិយជ្ឈាន​ទេ​ឬ។ អើ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មិន​មាន​ក្នុង​ចន្លោះ​នៃ​បឋមជ្ឈាន និង​ទុតិយជ្ឈាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មិន​មាន​ក្នុង​ចន្លោះ​នៃ​តតិយជ្ឈាន និង​ចតុត្ថជ្ឈាន​ទេ​ឬ។ អើ។ ធម៌​ជា​ចន្លោះ​នៃ​ឈាន មិន​មាន​ក្នុង​ចន្លោះ​នៃ​បឋមជ្ឈាន និង​ទុតិយជ្ឈាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៨] សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ឬ។ អើ។ សមាធិ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ឬ។ អើ។ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣២៩] សមាធិ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មិនមែន​ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ទេ​ឬ។ អើ។ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637825204262352715
ទៅកាន់ទំព័រ៖