ព្រះត្រៃបិដក ភាគ ៨៦

 [៣៣២] សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ពួក​សមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ពួក​សមាធិ ៣ យ៉ាងគឺ សមាធិ ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ១ សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ១ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សមាធិ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​ធម៌​ជា​ចន្លោះ​នៃ​ឈាន​ទេ។

ចប់ ឈាន​ន្ត​រិក​កថា។


សមា​បន្នោ សទ្ទំ សុ​ណា​តី​តិក​ថា


 [៣៣៣] បុគ្គល​ចូលកាន់​សមាបត្តិ ឮសម្លេង​ដែរ​ឬ។ អើ។ បុគ្គល​ចូលកាន់​សមាបត្តិ ឃើញ​រូប​ដោយ​ចក្ខុ។បេ។ ដោយ​ត្រចៀក។បេ។ ដោយ​ច្រមុះ។បេ។ ដោយ​អណ្តាត។បេ។ ពាល់ត្រូវ​នូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចូលកាន់​សមាបត្តិ ឮសម្លេង​ដែរ​ឬ។ អើ។ បុគ្គល​ចូលកាន់​សមាបត្តិ ព្រមព្រៀង​ដោយ​សោតវិញ្ញាណ​ដែរ​ឬ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637825204861387727
ទៅកាន់ទំព័រ៖