ព្រះត្រៃបិដក ភាគ ៨៦
សម្លេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន។ ចុះបុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ វិតក្កៈ និងវិចារៈ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសត្រូវនៃទុតិយជ្ឈាន ចុះវិតក្កៈ និងវិចារៈ របស់ទុតិយជ្ឈាននោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្លេង ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបឋមជ្ឈាន។ ចុះបុគ្គលចូលកាន់សមាបត្តិ ឮសម្លេងដែរឬ។ អើ។ បីតិ ជាសត្រូវនៃតតិយជ្ឈាន ខ្យល់ដកដង្ហើមចេញចូល ជាសត្រូវនៃចតុត្ថជ្ឈាន រូបសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់អាកាសានញ្ចាយតនៈ អាកាសានញ្ចាយតនៈសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់វិញ្ញាណញ្ចាយតនៈ វិញ្ញាណញ្ចាយតនសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់អាកិញ្ចញ្ញាយតនៈ អាកិញ្ចញ្ញាយតនសញ្ញា ជាសត្រូវនៃបុគ្គលចូលកាន់នេវសញ្ញានាសញ្ញាយតនៈ សញ្ញា និងវេទនា ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាសត្រូវនៃបុគ្គលចូលកាន់សញ្ញាវេទយិតនិរោធ ចុះសញ្ញា និងវេទនា របស់បុគ្គលនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ សមាបន្នោ សទ្ទំ សុណាតីតិកថា។
ID: 637825205331073301
ទៅកាន់ទំព័រ៖